Enter your keyword

បទពិសោធន៍ពិត

លោក ពុំ គឹមហាក់ ​

នាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ

លោកពុំគឹមហាក់ បានចាប់ផ្ដើមបម្រើការងារនៅមជ្ឈមណ្ឌលភាសា Aii ជាគ្រូក្រៅម៉ោងនៅសាខាម៉ៅសេទុងកាលពីចុងឆ្នាំ 2016 ដែលពេលនោះគាត់ទើបតែបញ្ចប់ការសិក្សាមកពីវិទ្យាស្ថានភាសាបរទេស។ ដោយសារតែមានមូលដ្ឋានគ្រឹះរឹងមាំនៅក្នុងវិស័យអប់រំ ហើយនិងបទពិសោធន៍ដែលគាត់បានទទួលបាននៅមជ្ឈមណ្ឌលភាសា ត្រឹមតែរយៈពេលពីរបីឆ្នាំតែប៉ុណ្ណោះគាត់ក៏បានឡើងតួនាទីក្លាយជាប្រធានគ្រូភាសាអង់គ្លេសនៃមជ្ឈមណ្ឌលភាសា Aii សាខាជ្រោយចង្វា។

នៅក្នុងឆ្នាំ 2022 គាត់បានកាន់តួនាទីជានាយករងនៃសាខាចោមចៅ។ នៅក្នុងឆ្នាំ និងសាខាដដែលនេះដោយបង្កើតបានសមិទ្ធផល ជាច្រើន គាត់ក៏ទទួលបានការទុកចិត្តនឹងត្រូវបានតម្លើងតួនាទីទៅជានាយកសាខា ។

លោក​ ផាន់ ផានិត

នាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ

លោក ផាន់ ផានិតត្រូវបានតម្លើងតួនាទីជានាយករងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ។

គាត់បានចូលបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ២០១៨។ បន្ទាប់មកត្រូវបានតម្លើងតួនាទីជាប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង និងផ្លាស់ប្តូរមកសាខាចោមចៅនាដើមឆ្នាំ២០២២។ ដោយសារការប្តេជ្ញាចិត្ត ការស្រឡាញ់យកចិត្តទុកដាក់ក្នុងការពង្រឹងចំណេះដឹងដល់ក្មេងជំនាន់ក្រោយ គាត់កំពុងកាន់ដំណែងជានាយករងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ។ ក្នុងគោលបំណងជួយអភិវឌ្ឍក្មេងជំនាន់ក្រោយ គាត់មានបំណងចង់ទុកកេរ្តិ៍ដំណែលដែលគាត់បានត្រួសត្រាយទុកឱ្យយុវជនជំនាន់ក្រោយ។ គាត់តែងតែខិតខំស្រាវជ្រាវ និងពង្រឹងភាពជាអ្នកដឹកនាំរបស់គាត់។ លើសពីនេះទៅទៀត គាត់ជឿជាក់ថាក្នុងសត្សវត្ស៍ទី២១នេះ កូនខ្មែរគួរតែប្រឹងប្រែង និងបន្តពង្រឹងជំនាញបច្ចេកវិទ្យារបស់ពួកគេថែមពីលើចំណេះដឹងនៅក្នុងសាលារៀន។ ហេតុផលនេះហើយទើបលោក ផាន់ ផានិតបានប្តេជ្ញាចិត្តបូកផ្សំបច្ចេកវិទ្យាជាមួយនឹងការសិក្សារៀនសូត្រដើម្បីជាជំនួយដល់កូនខ្មែរជំនាន់ក្រោយ។

កញ្ញា មាស ស្រីល័ក្ខណ៍

ប្រធានគ្រូផ្នែកភាសាអង់គ្លេស

កញ្ញា មាស ស្រីល័ក្ខណ៍ គឺជាប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសនៅមជ្ឍមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ។ គាត់ចូលរួមចំណែកក្នុងវិស័យអប់រំអស់រយៈពេល៨ឆ្នាំមកហើយ។ ក្នុងនាមជាអ្នកអប់រំមួយរូប នាងជឿថាក្មេងម្នាក់ៗប្រៀបដូចជាដុំផ្គុំរូបដែលមានលក្ខណៈពិសេសខុសៗគ្នា ហើយពួកគេគួរតែទទួលបានការអប់រំយកចិត្តទុកដាក់ទាំងផ្នែកចំណេះដឹង ព្រមទាំងផ្នែកសុខភាពផ្លួវចិត្តផងដែរ។

កញ្ញាបានចូលបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅមជ្ឍមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ​ ក្នុងខែមិថុនា ឆ្នាំ២០២២។ ដោយមានបទពិសោធន៍ក្នុងការបង្រៀនច្រើនឆ្នាំ ការតស៊ូប្រឹងប្រែង ការប្តេជ្ញាចិត្ត រួមផ្សំជាមួយការចូលរួមសហការជួយស្ថាប័ន គាត់បានត្រូវតម្លើងតួនាទីជាប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

ដោយសារតែគាត់ជាសិស្សឆ្នើមមួយរូបទាំងនៅវិទ្យាល័យនិងសកលវិទ្យាល័យ ទើបគាត់ប្រឡងជាប់បាក់ឌុបទាំងវ័យ១៦ឆ្នាំ ព្រមទាំងទទួលបានអាហារូបករណ៍ពីក្រសួងអប់រំយុវជន និងកឡា។ គាត់បានទទួលបរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងពីសកលវិទ្យាល័យវេស្ទើន ក្នុងឆ្នាំ២០១៤។

កញ្ញាប្តេជ្ញាចិត្តនឹងជួយលើកស្ទួយវិស័យអប់រំ ក៏ដូចជាជួយបង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយឲ្យចេះតស៊ូកុំបោះបង់អ្វីមួយដោយងាយៗ និង​ក្រើនរម្លឹកថាភាពបរាជ័យគឺជារឿងធម្មតា វាជាជណ្តើរដែលជួយឲ្យយើងឈានទៅរកជ័យជម្នះនៅថ្ងៃមុខ។

“ចំណេះដឹងជួយឲ្យយើងយល់ពីអ្វីដែលខ្លួនធ្លាប់បានយល់កន្លងមក ហើយវាជួយបង្ហាញឲ្យយើងមើលឃើញវិធីសាស្ត្រថ្មីៗផ្សេងទៀត។” — ដូរីស ឡេស្ស៍ស៊ីង

អ្នកគ្រូ សាំង អ៊ូ

ប្រធានគ្រូផ្នែកភាសាចិន

ខ្ញុំឈ្មោះ សាំង អ៊ូ។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ភាសាចិននៅកម្ពុជា ពី អនុវិទ្យាល័យ ហ៊ុន សែន ហេងដុង ក្នុងឆ្នាំ២០១២ និងបានសិក្សាផ្នែករចនាស្ថាបត្យកម្មនៅសាកលវិទ្យាល័យ ន័រតុន។
ខ្ញុំបានប្រឡូកខ្លួនទៅក្នុងពិភពការងារដោយប្រើប្រាស់ជំនាញភាសាចិនដែលខ្ញុំមាន ហើយបានជួបប្រទះការលំបាកជាច្រើន ប៉ុន្តែខ្ញុំបានសិក្សាពីបញ្ហាទាំនោះ និងព្យាយាមដោះស្រាយដោយខ្លួនឯង។
ខ្ញុំបានចាប់ផ្តើមការងារជា គ្រូបង្រៀនក្រៅម៉ោងថ្នាក់ភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១។ ដោយសារការមិនរាថយចំពោះឧបសគ្គ និងការចេះអភិវឌ្ឍន៍ខ្លួន អ្នកគ្រូបានតំឡើងឋានៈជាចាងហ្វាងផ្នែកកម្មវិធីសិក្សាថ្នាក់ភាសាចិន នៅក្នុងឆ្នាំ ២០២១។
ក្នុងនាមជាអ្នកអប់រំ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិស្សទាំងអស់សុទ្ធតែមានទេពកោសល្យរៀងៗខ្លួន និងប្រកបដោយសក្តានុពលដ៏អស្ចារ្យ។ ហេតុដូច្នេះហើយគ្រូបង្រៀនគ្រប់រូប ត្រូវតែជ្រោមជ្រែងបើកផ្លូវ និងជួយសិស្សគ្រប់រូបឱ្យប្រឹងប្រែងដើម្បីឱ្យឈានដល់សក្តានុពលរបស់ពួកគេ និងអភិវឌ្ឍខ្លួន ទាំងផ្នែកអារម្មណ៍ និងសង្គមក្នុងដំណើរឆ្ពោះទៅអនាគត។ ខ្ញុំនឹងព្យាយាម ព្រមទាំងខិតខំដើម្បីផ្លាស់ប្តូរជីវិតសិស្សគ្រប់រូបអោយក្លាយជាបុគ្គលម្នាក់ដ៏ល្អប្រសើរ។

លោកគ្រូ ម៉ន សេងងីម

ប្រធានផ្នែកលេខាធិការអប់រំ

ខ្ញុំបានមកធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយសដែលបានមកធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ រយៈពេល ៣ឆ្នាំកន្លងមកនេះ។ នៅទីនេះ គឺពោរពេញទៅដោយបុគ្គលវិជ្ជមាន និងគំរូជាច្រើន ដែលខ្ញុំអាចរៀនសូត្រពីពួកគាត់បាន ហើយអាចជួយខ្ញុំក្នុងការអភិវឌ្ឍភាពជឿជាក់លើខ្លួនឯង និងវិជ្ជាជីវៈ ទាំងនៅក្នុងអាជីព និងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ បរិយាកាសការងារល្អ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំធ្វើឱ្យ អេ អាយ អាយ សាខាចោមចៅ ប្រៀបបានដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង។ ខ្ញុំពិតជាត្រេកអរណាស់ដែលសម្រេចចិត្តជ្រើសរើសចូលរួមជាមួយក្រុមគ្រួសារ អេ អាយ អាយ។ តោះមករួមការងារជាមួយពួកយើង!