Enter your keyword

ប្រវត្តិរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ

គុណភាព វិន័យ និងសេវាកម្ម

មាគ៌ាឆ្ពោះទៅកាន់ពិភពលោក

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ ជាសាខា ទី4 នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព ដែលជួយឱ្យសិស្សានុសិស្សត្រៀមខ្លួនសម្រាប់តម្រូវការភាសាអង់គ្លេសដែលកំពុងរីកសុសសាយនៅក្នុងប្រទេសកម្ពុជា និងជួយរួមចំណែកដល់តម្រូវការអាជីវកម្មក្នុងស្រុក និងអន្តរជាតិក្នុងការស្វែងរកជនជាតិខ្មែរដែលមានជំនាញភាសាអង់គ្លេសច្បាស់លាស់។

សាខានេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការអប់រំដែលប្រកបដោយគុណភាពសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលពីមធ្យម ទៅខ្ពស់។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ ត្រូវបានសម្ភោធឡើងនៅ ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ 2019 ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ222 ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អគារមានកម្ពស់ ៧ជាន់ និងមានទំហំដី 1 098.63ម៉ែត្រការ៉េ។ អគារនេះរួមមាន៖

  1. ជាន់ទី1
  1. កន្លែងទទួលភ្ញៀវ
  2. ការិយាល័យផ្តល់ព័ត៌មាន
  3. ការិយាល័យកិច្ចការសិស្ស
  4. បន្ទប់ធ្វើតេស្ត
  5. ការិយាល័យរដ្ឋបាល
  6. បន្ទប់សម្ភាស
  7. កន្លែងបង់ប្រាក់
  8. បន្ទប់ទឹក
  1. ជាន់ទី2
  1. បណ្ណាគារ អន្តរទ្វីប
  2. អាហារដ្ឋាន
  3. ឃ្លាំងបណ្ណាគារ អន្តរទ្វីប
  4. ស្មាតម៉ាត
  1. ជាន់ទី3
  1. ថ្នាក់រៀន (301 & 307)
  2. បន្ទប់ទឹក
  3. ឃ្លាំងផ្ទុកសម្ភារអប់រំ
  1. 4th Floor
  1. ការិយាល័យនាយកសាខា
  2. ការិយាល័យអប់រំ
  3. ការិយាល័យលេខាធិការអប់រំ
  4. មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច
  5. បន្ទប់Server
  6. បណ្ណសារដ្ឋាន
  7. បន្ទប់ប្រជុំ
  8. បន្ទប់ដាក់សម្ភារគ្រូ
  9. ថ្នាក់រៀន (401 – 403)
  10. បន្ទប់ទឹក
  1. ជាន់ទី5
  1. ថ្នាក់រៀន (501 – 507)
  2. ឃ្លាំងផ្ទុកសម្ភារថែទាំ
  3. បន្ទប់ទឹក
  1. ជាន់ទី6
  1. ថ្នាក់រៀន (601 – 607)
  2. ឃ្លាំងផ្ទុកសម្ភារ
  3. បន្ទប់ទឹក
  1. ជាន់ទី7
  1. បណ្ណាល័យ ម៉េងលី ជេ. គួច
  2. បន្ទប់អនុវត្តកុំព្យូទ័រ
  3. ការិយាល័យ អគ្គនាយកប្រតិបត្តិ
  4. បន្ទប់ទឹក

ប្រវត្តិសាស្រ្តរបស់យើង

មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលឯកទេសភាសាតាមបទដ្ឋានអាមេរិកាំង។ មជ្ឈមណ្ឌលផ្តល់នូវកម្មវិធីសិក្សា ភាសាអង់គ្លេស ចិន និងភាសាថៃជាច្រើនកម្រិត ហើយក៏មានវគ្គរៀនត្រៀមប្រឡង TOEFL ផងដែរ ដើម្បីបំពេញនូវតម្រូវការដល់សិស្សានុសិស្សគ្រប់វ័យ។