Enter your keyword

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ គឺជាមជ្ឈមណ្ឌលជំនាញផ្នែកភាសា ដែលឈរលើមូលដ្ឋានស្តង់ដារអាមេរិកខាងជើង។ នៅ សាខាចោមចៅ យើងមានផ្តល់ជូននូវវគ្គសិក្សាភាសាអង់គ្លេស ចិន និងថៃ ព្រមទាំងវគ្គត្រៀមប្រឡង TOEFL ដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃតម្រូវការរបស់អ្នកសិក្សាគ្រប់វ័យ។

ព័ត៌មាន និងព្រឹត្តិការណ៍

ទាំងនេះគឺជាអ្វីដែលកំពុងកើតឡើងនៅក្នុងបរិវេណសាលា។

បច្ចុប្បន្នភាពនៃសុខភាពនិងសុវត្ថិភាព

បុគ្គលិក និងគ្រូរបស់មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ សាខាចោមចៅបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ 100%

ស្វែង​យល់​បន្ថែម

សំឡេង

“ខ្ញុំជ្រើសរើស មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ ព្រោះទីនេះជាសាលាដែលមានគុណភាពខ្ពស់ មានវិន័យល្អ មានក្រមសីលធម៌ និងមានការលើកទឹកចិត្តយ៉ាងខ្លាំង ដល់សិស្សានុសិស្សគ្រប់រូប បើទោះបីជាមានសិស្សខ្លះមិនសូវចាប់អារម្មណ៍ក្នុងការរៀនសូត្រក៏ដោយ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានឧបករណ៍ទំនើបៗជាច្រើន ដើម្បីជួយដល់ការរៀនសូត្ររបស់យើង ហើយជាពិសេសទៅទៀតនោះគឺមានលោកគ្រូ អ្នកគ្រូល្អៗច្រើន”។

Aiicc-Socheata-Sat

- សាត សុជាតា, សិស្សកម្រិត Level 2
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ

“ខ្ញុំបានសិក្សានៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ តាំងពីថ្ងៃទី១៣ ខែកុម្ភៈ មកម្ល៉េះ ហើយខ្ញុំមានអារម្មណ៍ថាភាសាអង់គ្លេសរបស់ខ្ញុំគឺប្រសើរជាងមុន។ គ្រូរបស់ខ្ញុំតែងតែគាំទ្រ និងលើកទឹកចិត្តខ្ញុំ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង ហើយលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ គឺប្រៀបបានដូចជាគ្រួសាររបស់ខ្ញុំដែរ។ ពួកគេតែងតែធ្វើឱ្យខ្ញុំមានអារម្មណ៍ប្រសើរឡើងវិញនៅពេលដែលខ្ញុំមិនសប្បាយចិត្ត។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក៏មានកម្មវិធីប្រកួតប្រជែងជាច្រើន ដែលផ្តល់ឱ្យយើងនូវឱកាសដើម្បីចូលរួម និងទទួលបានបទពិសោធន៍ផ្សេងៗ។ ខ្ញុំពិតជាស្រឡាញ់គ្រូ មិត្តរួមថ្នាក់ និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ។”

Aiicc-Chanlyna-Than

-ថាន់ ចាន់លីណា, សិស្សកម្រិត Level 2
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ

ព្រឹត្តិការណ៍ថ្មីៗ

មិនមានព្រឹត្តិការណ៍