ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​ អេ​ ​អាយ​ ​អាយ​

លោក​ ​ឡាយ​ ​សុភា​ ​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ។​

លោក​ ​សុភា​ ​បាន​ចូល​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​តាំង​ពី​ឆ្នាំ២០០៦​ ដែល​នៅ​ពេលនេះ​លោក​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ក្រៅម៉ោង។​ ​ចាប់​តាំង​ពី​បម្រើ​ការងារ​ ក្នុង​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​មក​ ​លោក​ត្រូវ​បាន​គេ​តំឡើង​តួនាទី​ច្រើន​ ដូច​ជា​ពី​គ្រូ​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​ ​ទៅ​គ្រូ​ភាសា​អង់គ្លេស​ពេញម៉ោង​ ​ពី​មន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​ ​និងមន្ត្រី​រដ្ឋបាល​ TOEFL​ ​ទៅ​អនុប្រធាន​ ​សម្រប​សម្រួល​កម្មវិធី​សិក្សា​ ពី​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សម្រាប់​កិច្ចការ​អប់រំ​ ​ទៅ​នាយក​សាខា​នៃ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខា​ទួលគោក​ ពី​នាយក​សាខា​នៃ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខា​ទួលគោក​ ទៅ​ជា​អនុប្រធាន​ ​និងចុងក្រោយ​នេះ​ជាប្រធានមជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​នា​ពេល​បច្ចុប្បន្ន​នេះ។​

លោក​ ​សុភា​ ​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​អប់រំ​ជា​ប្រធាន​កម្មវិធី​សិក្សា​ចាប់តាំង​ពី​ឆ្នាំ២០០១​ មក​ម្ល៉េះ។​ ​ក្នុង​នាម​ជា​ប្រធាន​កម្មវិធី​សិក្សា​ម្នាក់​ ​គាត់​ទទួល​ខុសត្រូវ​ក្នុងការ​ដឹកនាំ​សាលា​ទាំងមូល។​ គាត់​ទទួល​ជោគជ័យ​ក្នុងការ​បង្កើត​ ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​សិក្សា​នៅ​មហា​វិទ្យាល័យ​ Chichester​ ​ក្នុង​ចក្រភព​អង់គ្លេស​ ​គាត់​ជា​មេ​ប្រយោគ​សម្រាប់​ការ​ប្រឡង​ ​the​ ​Cambridge​ ​ESOL​ និងបាន​បង្កើត​មជ្ឈមណ្ឌល​ ​ធ្វើ​តេស្ត​ដែល​មាន​ការ​ទទួលស្គាល់​ ​សម្រាប់​ការ​ប្រឡង​ ​Anglia​ Examination​ ​Syndicate​ ​និង​ ​TOEFL​ ​iBT។​

គាត់​បាន​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​ និង​ទទួល​បាន​ការ​អប់រំ​នៅ​ទីនោះ​តាំងតែ​ពី​គាត់​អាយុ២ឆ្នាំ​មកម្ល៉េះ។​ ​បច្ចុប្បន្ន​នេះ​គាត់​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​គ្រួសារ​របស់​គាត់។​