ដំណើរការចុះឈ្មោះចូលរៀន

តើអ្នកត្រៀមខ្លួនក្លាយជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយឬនៅ?

សិស្សដែលបានដាក់ពាក្យចូលរៀនត្រូវធ្វើតេស្តសរសេរ និងសម្ភាសផ្ទាល់មាត់ដែលចំណាយពេលប្រហែលមួយម៉ោង។ សិស្សទាំងអស់នឹងត្រូវបានដាក់ទៅតាមកម្រិតខុសៗគ្នាតាមសមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ។ យើងសូមលើកទឹកចិត្តឲ្យសិស្សទាំងអស់ដែលចូលចិត្តការប្រកួតប្រជែងផ្សេងៗដើម្បីក្លាយជាសិស្សភាសាអង់គ្លេសដែលមានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះជាដំណើរការនៃការចុះឈ្មោះ៖

១. សិស្សដែលមានបំណងចូលរៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ អាចបំពេញពាក្យចូលរៀននៅការិយាល័យព័ត៌មាន។
២. សិស្សតម្រូវឲ្យធ្វើតេស្តចូលរៀនរយៈពេល ៤៥ នាទី និងសម្ភាសផ្ទាល់មាត់រយៈពេល ១៥ នាទី។
៣. សិស្សអាចបង់ថ្លៃសិក្សាឬថ្លៃផ្សេងៗទៀតនៅការិយាល័យបេឡា។
៤. សិស្សអាចទិញសមា្ភរៈសិក្សានៅ បណា្ណគារអន្តរទី្វប។
៥. សិស្សអាចចាប់ផ្ដើមការសិក្សាបាន។