Enter your keyword

ការធ្វើបទបង្ហាញសិស្សានុសិស្សសិក្សានៅកម្រិតទី៨

Basic Presentation for Level 8 Students

ការធ្វើបទបង្ហាញសិស្សានុសិស្សសិក្សានៅកម្រិតទី៨

ដំណើរ​សិក្សា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ប្រឈម​មុខ​សម្រាប់​អ្នក​សិក្សា។ ក្នុងចំណោមនោះ ការធ្វើបទបង្ហាញមានសារៈសំខាន់ណាស់។ វា​ជា​ដំណាក់កាល​មួយ​សម្រាប់​អ្នក​សិក្សា​ក្នុង​ការ​រៀបចំ ធ្វើ​ការ​ស្រាវជ្រាវ អនុវត្ត និង​ថ្លែង​សុន្ទរកថា​របស់​ពួកគេ​ជា​សាធារណៈ។ ដំណាក់កាលនេះក៏ជួយអ្នកសិក្សាបនណ្ដេញចេញនូវភាពភ័យខ្លាច បង្កើតភាពជឿជាក់ និងរបៀបម្ចាស់ការលេីខ្លួនឯង។ ដើម្បីជួយអ្នកសិក្សារបស់យើងក្នុងដំណាក់កាលនេះ អ្នកសិក្សាកម្រិត 8 ទាំងអស់ត្រូវបានផ្តល់ឱកាសដើម្បីធ្វើបទបង្ហាញជាមូលដ្ឋានបុគ្គល ដែលវាមានប្រយោជន៍ និងសំខាន់សម្រាប់ពួកគេក្នុងការដឹងជាមួយនឹងបទបង្ហាញបន្ទាប់ទៀត។ តាមរយៈការរៀបចំ និងការអនុវត្តដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នរបស់សិស្សរបស់យើង ជាមួយនឹងការណែនាំច្បាស់លាស់ពីលោកគ្រូ អ្នកគ្រូ លទ្ធផលបានបង្ហាញយ៉ាងច្បាស់ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំង។