ការប្រកួតប្រកបពាក្យ ម៉េងលី ជេ. គួច លើកទី១៨ វគ្គជម្រុះ
កម្មវិធីប្រកួតប្រកបពាក្យវគ្គចម្រុះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយសាខាចោមចៅ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។ ដើម្បីឱ្យសិស្សានុសិស្សសាកល្បងសមត្ថភាពប្រកបអក្ខរាវិរុទ្ធនៃវាក្យសព្ទភាសាអង់គ្លេស ព្រមទាំងជាការលើកទឹកចិត្តឱ្យសិស្សានុសិស្សអានកាន់តែច្រើន។ លើសពីនេះទៅទៀត សិស្សានុសិស្សនឹងទទួលបាននូវចំណេះដឹងថ្មីៗក្នុងការពង្រឹងសមត្ថភាព និងភាពក្លាហាន ដើម្បីឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ ម្យ៉ាងវិញទៀតកម្មវិធីប្រកួតនេះក៍ជួយឱ្យពួកគេទទួលបានភាពជឿជាក់ក្នុងការនិយាយជាសាធារណៈ និងទទួលយកមតិកែលំអរ។ ខណៈពេលដែលបេក្ខជនទទួលបានសំឡេងនៃការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។