Enter your keyword

ពិធីបុណ្យណូអែល

Christmas Celebration 2019

ពិធីបុណ្យណូអែល

បុណ្យណូអែល គឺជាពិធីបុណ្យប្រចាំឆ្នាំ ដែលមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកតែងតែប្រារព្ធ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានប្រារព្ធពិធីបុណ្យណូអែលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងអ្នកអាណាព្យបាលរបស់សិស្សានុសិស្ស ប្រកបដោយភាពសប្បាយរីករាយ។ សិស្សានុសិស្សអាចស្លៀកសំលៀកបំពាក់តាណូអែល ជូនកាដូទៅមិត្តភក្តិរបស់ពួកគេ និងចូលរួមការសម្តែងផ្សេងៗ ដូចជារាំ ច្រៀង ការលេងឧបករណ៍តន្ត្រី និងការបង្ហាញទេពកោសល្យផ្សេងទៀត។ ក្នុងការប្រារព្ធពិធីនេះ ក៏មានសកម្មភាពសម្រាប់កម្មវិធីសប្បុរសធម៌ផងដែរ ដែលមានដូចជាការលក់អាហារ ការគូរគំនូរមុខ និងការទស្សនាភាពយន្ត ដែលអនុញ្ញាតឱ្យសិស្សានុសិស្សធ្វើការស្ម័គ្រចិត្តធ្វើការជាមួយគ្នាដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់អ្នកដែលជួបការខ្វះខាត។ ព្រឹត្តិការណ៍បានបញ្ចប់ទៅដោយបន្សល់ទុកនូវផ្ទៃមុខដែលពោរពេញទៅស្នាមញញឹម បទពិសោធន៍ និងអនុស្សាវរីយ៍ល្អៗ។