Enter your keyword

ដំណើរទស្សនកិច្ចសិក្សាលើកទី៤១ ទៅរមណីយដ្ឋាន Nataya

The 41st Aii Field Trip to Nataya Resort

ដំណើរទស្សនកិច្ចសិក្សាលើកទី៤១ ទៅរមណីយដ្ឋាន Nataya

ការសិក្សាមិនមែនតម្រូវឱ្យធ្វើឡើងតែនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែវាអាចកើតឡើងនៅគ្រប់ទីកន្លែង។ ដោយយល់ពីសារសំខាន់នៃការរៀនសូត្រនៅខាងក្រៅថ្នាក់រៀន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី៤១ ទៅរមណីយដ្ឋាន Nataya ខេត្តកំពត។

មានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាង ៥០០នាក់បានចូលរួមក្នុងដំណើរទស្សនិច្ចសិក្សានេះ។ គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានស្គាល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងព្រះរាជាណាចក្រកម្ពុជាយើង និងបង្កើនចំណងមិត្តភាពដ៏ស្និតស្នាលរវាងសិស្ស និងសិស្ស គ្រូ និងគ្រូ និង រវាងសិស្ស និងគ្រូ។

ដើម្បីឱ្យពួកគេមានឱកាសក្នុងការរក្សាអនុស្សាវរីយ៍ដ៏ល្អជាមួយគ្នា មិនតែប៉ុណ្ណោះ ថែមទាំងផ្តល់ឱកាសដល់សិស្សានុសិស្សរបស់យើងបានសម្រាកលំហែកាយ និងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយផងដែរ។